មេរោគស៊ាំឱសថអង់ទីប៊ីយោទិកច្រើនប្រភេទ (Superbug)
  
Translated

(នាម)  ភាពធន់របស់បាក់តេរី ដែលស៊ាំនឹងឱសថអង់ទីប៊ីយោទិកច្រើនប្រភេទ

 

«ការគំរាមកំហែងរបស់មេរោគស៊ាំនឹងឱសថអង់ទីប៊ីយោទិកច្រើនប្រភេទ (superbug) គឺបណ្តាលមកពីការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកលើសកម្រិតក្នុងវិស័យវេជ្ជសាស្រ្ត។»

 

«ដើម្បីការពារអ្នកពីការបង្ករោគដោយមេរោគស៊ាំឱសថអង់ទីប៊ីយោទិកច្រើនប្រភេទ (superbug) សូមលាងដៃរបស់អ្នក។»

 

« Superbug អាចបណ្ដាលឱ្យអ្នកស្លាប់បាន ទោះបីជាអ្នកបានធ្វើតាមទំរង់ការវេជ្ជសាស្រ្ដទូទៅធម្មតាក៏ដោយ។» [១]

 

«ប្រសិនបើយើងមិនធ្វើអ្វីពីឥឡូវនេះទេ មេរោគស៊ាំនឹងឱសថអង់ទីប៊ីយោទិកច្រើនប្រភេទ (superbugs) នឹងសម្លាប់យើងមុនការបម្រែបម្រួលអាកាសធាតុ។» [២]

 

Learning point

កំណើននៃមេរោគស៊ាំឱសថ (superbugs)

 

អាស្រ័យលើប្រព័ន្ធផ្សព្វផ្សាយ ពាក្យ «មេរោគស៊ាំឱសថអង់ទីប៊ីយោទិកច្រើនប្រភេទ (superbug)» នេះ ត្រូវបានប្រើប្រាស់កាន់តែច្រើន ដើម្បីនិយាយអំពីភាពស៊ាំនឹងឱសថប្រឆាំងមេរោគ។ ពាក្យ «មេរោគស៊ាំឱសថអង់ទីប៊ីយោទិកច្រើនប្រភេទ (superbug)» បានមានវត្តមាននៅលើសារព័ត៌មានដ៏មានប្រជាប្រិយមួយ ក្រោយឆ្នាំ១៩៧០ ដែលបានពណ៌នាយ៉ាងស៊ីជំរៅពីការពុលអាហារដោយសារពួកមីក្រុប។[៣] បន្ទាប់មកពាក្យនេះបានវិវត្តទៅជាពាក្យប្រើដើម្បីបញ្ជាក់ពីបាក់តេរីដែលស៊ាំនឹងឱសថអង់ទីប៊ីយោទិកច្រើនប្រភេទ និងពិបាកព្យាបាល។

 

ប្រព័ន្ធផ្សព្វផ្សាយអាចឆ្លុះបញ្ចាំងពីទស្សនៈ និងអាកប្បកិរិយារបស់សាធារណជនទូទៅ។[៤] ឆ្នាំ១៩៩៦ ស្ថានីយ៍ទូរទស្សន៍ BBC’s Panorama  របស់ចក្រភពអង់គ្លេស បានបង្កើតកម្មវិធីមួយស្តីអំពីភាពស៊ាំនឹងឱសថដែលឱ្យឈ្មោះថា «មេរោគស៊ាំឱសថអង់ទីប៊ីយោទិកច្រើនប្រភេទ (Superbugs)» ដែលផ្តោតលើការកើនឡើង នៃបាក់តេរីស៊ាំជាមួយនឹងឱសថ Vanconmycin  ដែលមានឈ្មោះថា Enterococcus។ ប្រធានបទ «មេរោគស៊ាំនឹងឱសថអង់ទីប៊ីយោទិកច្រើនប្រភេទ (superbug)» នៅលើប្រព័ន្ធផ្សព្វផ្សាយបានក្លាយទៅជាប្រធានបទដែលត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។

 

ក្រោយមកទៀត ក្នុងឆ្នាំ២០០៥ ប្រធានបទ «មេរោគស៊ាំឱសថអង់ទីប៊ីយោទិកច្រើនប្រភេទ (superbug)» គឺផ្តោតលើមេរោគ MRSA វិញ។ វាក្លាយទៅជាប្រធានបទដ៏ចម្បងសម្រាប់ការប្រកួតប្រជែងរកសន្លឹកឆ្នោតរបស់គណបក្ស២អំឡុងពេលបោះឆ្នោតជាតិ។ ទោះបីជាមានសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនបានយកប្រធានបទនេះមកបកស្រាយក្នុងកម្មវិធីរបស់ពួកគេ តែមានអ្នកអានមួយចំនួនបានយល់ច្រឡំពីបញ្ហា និងសកម្មភាពអាទិភាពនៅពេលនោះដែរ។

 

បច្ចុប្បន្ននេះ បញ្ហាចម្បងដែលមនុស្សមានការព្រួយបារម្ភពី «មេរោគស៊ាំឱសថអង់ទីប៊ីយោទិកច្រើនប្រភេទ (superbug)»  គឺត្រូវដឹងពីវិធីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ។

 

បើអ្នកចង់ស្វែងយល់បន្ថែមអំពីរបៀបនៃការប្រយុទ្ធប្រឆាំងនឹងបញ្ហាមេរោគស៊ាំឱសថអង់ទីប៊ីយោទិកច្រើនប្រភេទ (superbug) ឬ ការស៊ាំឱសថច្រើនមុខ សូមអានបន្ថែមត្រង់ចំណុច

 

សេចក្ដីយោង

1 Nuki, P., & Gulland, A. (2018, May 22). Superbugs: Millions will die if we don't tackle antibiotic resistance. Retrieved from https://www.telegraph.co.uk/news/2018/05/22/superbugs-could-render-even-routine-procedures-deadly-warns/

2 Armstrong, S. (2017, November 04). If we don't act now, superbugs will kill us before climate change does. Retrieved from https://www.wired.co.uk/article/antibiotic-resistance-innovation-dame-sally-davies-nhs

3 Mosher, D. (2012, December 29). What is a Superbug? Retrieved from https://www.livescience.com/32370-what-is-a-superbug.html

4 Reynolds, L. A., & Tansey, E. M. (2008). Superbugs and Superdrugs: A History of MRSA (Vol. 32, Wellcome Witness to Twentieth Century Medicine). Wellcome Trust Centre for the History of Medicine at UCL. ISBN 978 085484 114 1

Related words.
Word of the month
New word
ទាញយក

ទាញយកវចនានុក្រមក្រុមហ៊ុន AMR ទាំងមូល នៅទីនេះ